444
MENUMENU

ប័ណ្ណឥណពន្ធវីសា

ប័ណ្ណឥណពន្ធវៃឆ្លាតរបស់លោកអ្នកដែលមានគុណសម្បត្តិនិងអត្ថប្រយោជន៍ជាច្រើននឹកស្មានមិនដល់។

អត្ថប្រយោជន៍

  • ប័ណ្ណបានភ្ជាប់រួចជាស្រេចជាមួយនឹងគណនីប្រាក់បញ្ញើរបស់លោកអ្នកអាចប្រើប្រាស់ទឹកប្រាក់ក្នុងគណនីដើម្បីធ្វើប្រតិបត្តិការតាមរយៈ សេវាកម្ម អុីនធើណែត ប៊ែងឃីង (Internet Banking) និងនៅតាមម៉ាស៊ីនដែលមាននិមិត្តសញ្ញា VISA​​​ នៅជុំវិញពិភពលោក រួមមានអត្ថប្រយោជន៍ដូចខាងក្រោម៖
    + ត្រួតពិនិត្យមើលសមតុល្យសាច់ប្រាក់នៅក្នុងគណនី
    + អាចត្រួតពិនិត្យមើល ០៥ ប្រតិបត្តិការថ្មីៗរបស់លោកអ្នក
    + អាចផ្ទេរប្រាក់ទៅកាន់គណនី/ប័ណ្ណរបស់សាខមប៊ែង
    + អាចធ្វើការទូទាត់សមតុល្យប័ណ្ណឥណទានរបស់ធនាគារសាខមប៊ែង
  • អាចធ្វើការទូទាត់នៅតាមម៉ាស៊ីនឆូតកាត ​​(POS)​​ រាប់លានគ្រឿងនៅជុំវិញពិភពលោក និងតាម​រយៈអ៊ីនធឺណិត (E-commerce).
  • អាចធ្វើការដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹមទាំងក្នុង​​ និងក្រៅប្រទេសដែលមាននិមិត្តសញ្ញា VISA
  • ទឹកប្រាក់នៅក្នុងគណនីត្រូវបានបូកបញ្ចូលការប្រាក់ជារៀងរាល់ខែ (តាមអត្រាការប្រាក់ ប្រាក់បញ្ញើទូទាត់)។
  • ចែករំលែកអត្ថប្រយោជន៍ជាមួយអ្នកជាទីស្រលាញ់របស់លោកអ្នកតាមរយៈ​​ការផ្តល់ប័ណ្ណរងជូនពួកគាត់​ ហើយអាចកំណត់ចំនួនទឹកប្រាក់នៅក្នុងប័ណ្ណរបស់ពួកគាត់ថែមទៀតផង។
  • ទទួលបានការបញ្ចុះតំលៃពិសេស រហូតដល់ទៅ ៥០% ពីហាងទិញទំនិញ ភោជនីយដ្ឋាន រមណីយដ្ឋាន សាលារៀន….. ពីកម្មវិធីសាខមប៊ែងផ្លាសដែលមានស្លាកសញ្ញា (ព័ត៌មានលម្អិត)។
  • មានភ្នាក់ងារចាំបម្រើអតិថិជន ​​២៤​​​ម៉ោងក្នុង​មួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍តាមរយះលេខ ៖ (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣

លក្ខខណ្ឌ និងនីតិវិធីក្នុងការស្នើសុំប័ណ្ណ

  • ឯកត្តជនចាប់ពីអាយុ ១៨ឡើងទៅ

ឯកសារស្នើសុំ៖

  • ទម្រង់បែបបទសុំប្រើប្រាស់ប័ណ្ណឥណពន្ធ
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ពុំតម្រូវឲ្យមានការបញ្ជាក់ពីអាជ្ញាធរ)

របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ

  • ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន (​៨៥៥​)​ ២៣​ ២២៣​​ ៤២៣
  • អញ្ជើញមកកាន់សាខាណាមួយ/ការិយាល័យកណ្តាលរបស់ធនាគារ​ សាខមប៊ែង
  • អាចធ្វើការផ្ញើព័ត៌មាន និងសំណើតាមរយៈប្រអប់សំបុត្រនៅលើទំព័រហ្វេសប៊ុករបស់សាខមប៊ែង តាមរយ: www.facebook.com/SacombankCambodia
  • ផ្ញើព័ត៌មាន​ និងសំណើតាមរយៈអុីម៉ែល ask-sc@sacombank.com

ការផ្តល់ជូនពិសេស

លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណ

  • ចុះឈ្មោះឥឡូវនេះ/លោកអ្នកនឹងទទួលបានការឆ្លើយតបភ្លាមៗនៅពេលចុះឈ្មោះតាមអុីនធើណែតជាមួយនឹងធនាគារសាខមប៊ែង (ព័ត៌មានលម្អិត)។

ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក

444
បិទ ​០២៣ ២២៣ ៤២៣ អត្រាប្តូរប្រាក់ អត្រាការប្រាក់ បណ្តាញ​ប្រតិបត្តិការ ព័ត៌មានប្រូម៉ូសិន ឱកាសការងារ ទម្រង់ផ្ដល់មតិយោបល់ ស្នើសុំឥណទាន
Hide 023 223 423 Foreign Exchange Interest Rate Branch Network Promotions Recruitment Feedback Form Loan Register